កាសឥតខ្សែ — ជ្រើសយ៉ាងណាឲ្យសាកសមនឹងអ្នក
ANC, ល្បឿនតភ្ជាប់, អាយុកាលថ្ម និងតម្លៃ។ នេះជាវិធីជ្រើសកាសឥតខ្សែឲ្យត្រូវតម្រូវការ។

កាសឥតខ្សែមានច្រើនម៉ូដែលពេក។ តោះបំបែកជាចំណុចសំខាន់។
ANC ចាំបាច់ទេ?
Active Noise Cancelling ល្អសម្រាប់អ្នកធ្វើដំណើរញឹកញាប់។ បើប្រើនៅផ្ទះភាគច្រើន វាមិនចាំបាច់ទេ។
អាយុកាលថ្ម
មើលទាំងម៉ោងប្រើក្នុងកាស និងសរុបជាមួយប្រអប់សាក។ 6 ម៉ោង + 24 ម៉ោង ជាកម្រិតល្អ។
ភាពយឺតយ៉ាវ (Latency)
បើលេងហ្គេម សូមរកកាសដែលមាន Game Mode ឬ Bluetooth 5.3 ឡើងទៅ។
ភាពសមនឹងត្រចៀក
ចំណុចសំខាន់បំផុត។ កាសល្អប៉ុនណា បើពាក់មិនស្រួល ក៏គ្មានប្រយោជន៍។ សូមអញ្ជើញមកសាកនៅហាង។